រមណីយដ្ឋានអាងជីងចក់...
រមណីយដ្ឋានអាងជីងចក់ គឺជាស្រះក្នុងភូមិដែលស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំរបស់គេ។ ជាពិសេស វាមានចម្ការកាហ្វេរាប់សិបហិកតាថែមទៀតផង។ ស្រះទឹកនេះ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំង។ ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ស្រះទឹកក្នុងភូមិដែលស្តុកទុក...
រមណីយដ្ឋានភ្នំដោះក្រមុំ...
រមណីយដ្ឋានភ្នំដោះក្រមុំ មានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្តមណ្ឌលគិរី។ យើងអាចទៅដល់ទីនោះបានតាមរយៈផ្លូវលំ។ រមណីយដ្ឋាននេះ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានវប្បធម៌ និងវិចិត្រសិល្បៈ។ កន្លែងដែលទាក់ទាញជាងគេ នោះគឺភ្នំដែលគ្របដណ្តប់ដោយស្មៅ ពីជើងដល់កំពូលភ្នំ...
រមណីយដ្ឋានភ្នំដំបង...
រមណីយដ្ឋានធម្មជាតិភ្នំដំបង មានទីតាំងនៅក្នុងភូមិក្រចាប់ ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ចម្ងាយ២៨គម។ បើសិនជា យើងធ្វើដំណើរពីខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥៧ មកដល់ភូមិប៉ាងរលឹម យើងនឹងឃើញនូវផ្ទាំងរមណីយដ្ឋានធម្មជាតិទន្លេភ្នំដំបង។ រមណីយដ្ឋាននេះ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្លឺស្រស់ស្អាត...
រមណីយដ្ឋានអាងជីងចក់

រមណីយដ្ឋានអាងជីងចក់ គឺជាស្រះក្នុងភូមិដែលស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំរបស់គេ។ ជាពិសេស វាមានចម្ការកាហ្វេរាប់សិបហិកតាថែមទៀតផង។ ស្រះទឹកនេះ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំង។
ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ស្រះទឹកក្នុងភូមិដែលស្តុកទុក សម្រាប់កសិករដើម្បីស្រោយស្រពដំណាំ។
នៅពេលដែលយើងធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ យើងអាចមើលឃើញធម្មជាតិពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ឱកាសបរិសុទ្ធ ដែលជួយកាត់បន្ថយភាពតានតឹងរបស់លោកអ្នក។ តំបន់នោះមានកោះពីរ មានទឹកព័ទ្ធជុំវិញ មានស្ពានឈើដែលយើងអាចដើរកាត់បាន ហើយអាងទឹក នេះគឺមានក្រឡាផ្ទៃប្រហែល ៦០០០ម៉ែត្រការ៉េ។ រមណីយដ្ឋានអាងជីងចក់មានទីតាំងនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន៥គ.ម ពីទីរួមខេត្តប៉ៃលិន។ ប្រភពពី siemreap-airporttaxi
Read Moreរមណីយដ្ឋានភ្នំដោះក្រមុំ

រមណីយដ្ឋានភ្នំដោះក្រមុំ មានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្តមណ្ឌលគិរី។ យើងអាចទៅដល់ទីនោះបានតាមរយៈផ្លូវលំ។
រមណីយដ្ឋាននេះ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានវប្បធម៌ និងវិចិត្រសិល្បៈ។ កន្លែងដែលទាក់ទាញជាងគេ នោះគឺភ្នំដែលគ្របដណ្តប់ដោយស្មៅ ពីជើងដល់កំពូលភ្នំ ដែលមិនសូវមានដើមឈើធំៗទេ លើកលែងតែនៅជិតជ្រលងភ្នំ និងជ្រោះ។ នៅលើកំពូលភ្នំ យើងអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល នៃទីរួមខេត្តមណ្ឌលគិរី ទាំងមូល និងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតផងដែរ។ ប្រភពពី siemreap-airporttaxi
រមណីយដ្ឋានភ្នំដំបង

រមណីយដ្ឋានធម្មជាតិភ្នំដំបង មានទីតាំងនៅក្នុងភូមិក្រចាប់ ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ចម្ងាយ២៨គម។ បើសិនជា យើងធ្វើដំណើរពីខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥៧ មកដល់ភូមិប៉ាងរលឹម យើងនឹងឃើញនូវផ្ទាំងរមណីយដ្ឋានធម្មជាតិទន្លេភ្នំដំបង។
រមណីយដ្ឋាននេះ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្លឺស្រស់ស្អាត នៅជាប់នឹងច្រាំងទន្លេ យើងអាចងូតទឹកលេង ព្រោះទឹកថ្លា ហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន។ រមណីយដ្ឋានទឹកនេះ នៅក្នុងស្រុកសំឡូត ដែលហូរកាត់ភូមិក្រចាប់ រមណីយដ្ឋានជ្រលងបព្វតា សេកសក និងកាត់ស្ទឹងសង្កែផងដែរ។ ប្រភពពី siemreap-airporttaxi
Read Moreក្បាលទឹក និងប្រាសាទទឹកឆា

នៅពេលថ្មីៗ នេះមានការបង្កើតរមណីយដ្ឋានថ្មីតូចមួយនៅតំបន់ទឹកឆា អ្នកផងគេហៅតំបន់នោះថា ក្បាលទឹក ។ តំបន់ក្បាលទឹកនេះ ស្ថិតនៅក្នុងខេត្តកំពង់ចាម និងជាចំណុចប្រភពទឹកចេញធម្មជាតិដែលហូរពីកើតទៅលិចចាក់ទៅតំបន់ទឹកឆា។ ដោយសារតែតំបន់នេះជាចំណុចទឹកចេញ ដូច្នេះគេក៏ហៅតំបន់នេះថា ក្បាលទឹកៗ តែម្ដងទៅ។
កាលពីដើមមកហើយ អ្នកផងដែលនិយមហែលទឹកលេង តែងតែទៅលេងទឹកនៅតំបន់ទឹកឆា នៅវេលាចូលឆ្នាំ ឬបុណ្យប្រពៃណីផ្សេងៗ។ គួរបញ្ជាក់ផងដែរថា ទឹកឆានេះជាអាងទឹកដែលធ្វើដោយមនុស្សផ្ទាល់ (បារាយណ៍) ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយទទួលបានការជួលជុលច្រើនលើកច្រើនសាផងដែរ ដែលចុងក្រោយនេះមានការធ្វើ និងលើកជើងទំនប់ពីស៊ីម៉ង់តែម្ដង។ ប្រភពពី kampongchamprovince
Read Moreប្រាសាទព្រៃប្រាសាទ

ប្រាសាទព្រៃប្រាសាទ គឺតូច និងមិនមានអ្នកទៅទស្សនាទេ ដោយត្រូវបានបំផ្លាញនៅក្នុងព្រៃ ជិតនាគព័ន្ធ។ សព្វថ្ងៃ ប្រាសាទនេះមានបន្សល់ទុកនូវគោបុរៈមួយ ជាប៉ម និងសាលធំ ហើយនិងកេរដំណែលនៃបណ្ណាល័យមួយ និងជញ្ជាំងព័ទ្ធជុំវិញ។ នៅទីនោះក៏មានរូបអប្សរាខ្លះ និងចម្លាក់ធ្នឹមផងដែរ។ វាជាកន្លែងដែលស្ងប់ស្ងាត់ ក្សេមក្សាន្តបំផុត។
ប្រាសាទនេះ ត្រូវបានកសាង់ឡើងនៅក្នុង ចុងសតវត្សទី១២និងដើមសតវត្សទី១៣ ដោយព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ តាមរចនាប័ទ្ម បាយ័ន។ ប្រភពពីគេហទំព័រក្រសួងទេសចរណ៍
វិមានឯករាជ្យ

វិមានឯករាជ្យកសាងឡើងនៅឆ្នាំ១៩៥៨ សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធក្រោយពេលសង្រ្គាមបានបញ្ចប់នៅកម្ពុជា និងដើម្បីបា្ររព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស វិមាននេះឈរយ៉ាងខ្ពស់ត្រដែតនៅផ្លូវខ្វែងនៃមហាវិថីនរោត្តម និងរុក្ខវិថីសីហនុ នៅចំកណ្តាលបេះដូងនៃរាជធានី។
វិមានឯករាជ្យត្រូវបានគូរប្លង់ឡើងដោយស្ថាបត្យករខ្មែរសម័យទំនើបដ៏ចំណានគឺលោក វណ្ណ ម៉ូលីវណ្ណ ដែលមានរាងដូចជាចេតីយរូបផ្កាឈូក ស្រដៀងទៅនឹងបា្រសាទអង្គរវត្តរបស់ខ្មែរដ៏អស្ចារ្យនិងតំបន់ប្រវត្តិសាស្រ្តខ្មែរដទៃទៀត។ បា្រសាទនេះមានបាំ្រថ្នាក់ដែលរំលេចទៅដោយនាគ១០០ ហើយវាគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែលព្រះអាទិត្យអស្តង្គតចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូលភ្លឺចិញ្ចែងចិញ្ចាំង។
កម្ពុជាបា្ររព្ធបុណ្យឯករាជ្យជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ វិមានឯករាជ្យ ដែលជាទីដ៏សំខាន់បំផុតមួយនៅទីក្រុងភ្នំពេញ បានក្លាយជាកន្លែងបា្ររព្ធពិធី នៅពេលដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ទ្រង់ដឹកនាំបា្ររព្ធពិធីដ៏មហោឡារឹកប្រចាំឆ្នាំ ដោយប្រទានភ្លើងជ័យនៅក្នុងវិមានពីមុខក្រុមមន្រ្តី អ្នកមុខអ្នកការក្នុងជួររដ្ឋាភិបាល ផ្នែកឯកជន និងសាធារណជនជាច្រើនអ្នកទៀត។
សួនច្បារដែលនៅជុំវិញវិមានឯករាជ្យជាកន្លែងដែលទាក់ទាញមួយផងដែរ។ ជារៀងរាល់ថ្ងៃប្រជាជនចូលចិត្តនាំគ្នាទៅកម្សាន្តលេងនៅទីនោះជាពិសេសនៅពេលល្ងាច ដោយពួកគេរាំនិងរត់ហាត់បា្រណជាដើម៕ ប្រភពពីគេហទំព័រក្រសួងទេសចរណ៍
ប្រាសាទបី

ប្រាសាទបី កសាងឡើងនៅសតវត្សរ៍ទី១០ ដោយព្រះមហាក្សត្រ ព្រះបាទ យសោវរ្ម័នទី១ តាមរចនាប័ទ្ម បាខែង។
ប្រាសាទនេះជាជួរប៉មប្រាសាទកសាងពីឥដ្ឋចំនួនបី ដែលនៅចន្លោះប្រាសាទបក្សីចាំក្រុង និងគូទឹកអង្គរធំនៅជិតក្លោងទ្វារធំខាងត្បូង។ ប្រាសាទកណ្ដាលមានកម្ពស់១០ម៉ែត្រ តែការកសាងមិនបានបញ្ចប់ឡើយ។ មានចម្លាក់លើធ្នឹមមួយចំនួននៅសេសសល់នៅឡើយ។ ប្រាសាទបីមានន័យថា ប៉មប្រាសាទចំនួនបី និងមានទេសភាពស្រស់ស្អាតបំផុតនៅពលព្រឹក៕ ប្រភពពីគេហទំព័រក្រសួងទេសចរណ៍