រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់ គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក សម្រាប់​កសិករ​ស្រោច​ស្រព​ដល់​ដំណាំ​របស់​គេ។ ជា​ពិសេស វា​មាន​ចម្ការ​កាហ្វេ​រាប់​សិប​ហិកតា​ថែម​ទៀត​ផង។ ស្រះ​ទឹក​នេះ​ ត្រូវ​បាន​សាង​សង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណា​និគម​និយម​បារាំង។

ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយស្រព​ដំណាំ។

នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នេះ យើង​អាច​មើល​ឃើញ​ធម្មជាតិ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត ជាមួយ​នឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក។ តំបន់​នោះ​មាន​កោះ​ពីរ មាន​ទឹក​ព័ទ្ធ​ជុំវិញ មាន​ស្ពានឈើ​ដែល​យើង​អាច​ដើរ​កាត់​បាន ហើយ​អាងទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រ​ការ៉េ។ រមណីយដ្ឋាន​អាង​ជីងចក់​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​៥​គ​.​ម ពី​ទី​រួម​ខេត្តប៉ៃលិន។ ប្រភព​ពី siemreap-airporttaxi