Posts by Bunly

រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់ គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក សម្រាប់​កសិករ​ស្រោច​ស្រព​ដល់​ដំណាំ​របស់​គេ។ ជា​ពិសេស វា​មាន​ចម្ការ​កាហ្វេ​រាប់​សិប​ហិកតា​ថែម​ទៀត​ផង។ ស្រះ​ទឹក​នេះ​ ត្រូវ​បាន​សាង​សង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណា​និគម​និយម​បារាំង។

ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយស្រព​ដំណាំ។

នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​នេះ យើង​អាច​មើល​ឃើញ​ធម្មជាតិ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត ជាមួយ​នឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក។ តំបន់​នោះ​មាន​កោះ​ពីរ មាន​ទឹក​ព័ទ្ធ​ជុំវិញ មាន​ស្ពានឈើ​ដែល​យើង​អាច​ដើរ​កាត់​បាន ហើយ​អាងទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រ​ការ៉េ។ រមណីយដ្ឋាន​អាង​ជីងចក់​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​៥​គ​.​ម ពី​ទី​រួម​ខេត្តប៉ៃលិន។ ប្រភព​ពី siemreap-airporttaxi

Read More

រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ

រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ

រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ ចម្ងាយ​៣​គម ពី​ទី​រួម​ខេត្ត​មណ្ឌលគិរី។ យើង​អាច​ទៅ​ដល់​ទីនោះ​បាន​តាម​រយៈ​ផ្លូវលំ។

រមណីយដ្ឋាន​នេះ​ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​នាយកដ្ឋាន​វប្បធម៌ និង​វិចិត្រសិល្បៈ។ កន្លែង​ដែល​ទាក់​ទាញ​ជាង​គេ នោះ​គឺ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ស្មៅ ពី​ជើង​ដល់​កំពូលភ្នំ ដែល​មិនសូវ​មាន​ដើម​ឈើ​ធំៗ​ទេ លើក​លែង​តែ​នៅ​ជិត​ជ្រលង​ភ្នំ និង​ជ្រោះ។ នៅ​លើ​កំពូល​ភ្នំ យើង​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃ​ទី​រួម​ខេត្ត​មណ្ឌលគិរី ទាំង​មូល និង​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ផង​ដែរ។ ប្រភព​ពី siemreap-airporttaxi
Phnom doskramom

Read More

រមណីយដ្ឋាន​ភ្នំ​ដំបង​

រមណីយដ្ឋាន​ភ្នំ​ដំបង​

រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង មាន​ទីតាំង​នៅក្នុង​ភូមិ​ក្រចាប់ ឃុំ​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ចម្ងាយ​២៨​គម។ បើសិន​ជា យើង​ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់ដំបង តាម​ផ្លូវជាតិ​លេខ​៥៧ មក​ដល់​ភូមិ​ប៉ាង​រលឹម យើង​នឹង​ឃើញ​នូវ​ផ្ទាំង​រមណីយដ្ឋាន​ធម្មជាតិ​ទន្លេ​ភ្នំ​ដំបង។

រមណីយដ្ឋាន​នេះ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ ដែល​មាន​ព្រៃ​ដ៏​ភ្លឺ​ស្រស់​ស្អាត នៅ​ជាប់​នឹង​ច្រាំង​ទន្លេ យើង​អាច​ងូតទឹក​លេង ព្រោះ​ទឹកថ្លា ហើយ​ត្រជាក់ ជាមួយនឹង​ថ្ម​ធំៗ​ជាច្រើន។ រមណីយដ្ឋាន​ទឹក​នេះ នៅក្នុង​ស្រុក​សំឡូត ដែល​ហូរ​កាត់​ភូមិ​ក្រចាប់ រមណីយដ្ឋាន​ជ្រលង​បព្វ​តា សេក​សក និង​កាត់​ស្ទឹង​សង្កែ​ផងដែរ។ ប្រភព​ពី siemreap-airporttaxi

Read More

ក្បាល​ទឹក និង​ប្រាសាទ​ទឹក​ឆា

ក្បាល​ទឹក និង​ប្រាសាទ​ទឹក​ឆា

នៅ​ពេល​ថ្មីៗ​ នេះ​មាន​ការ​បង្កើត​រមណីយដ្ឋាន​ថ្មី​តូច​មួយ​នៅ​តំបន់​ទឹក​ឆា អ្នក​ផង​គេ​ហៅ​តំបន់​នោះ​ថា ក្បាល​ទឹក ។ តំបន់ក្បាល​ទឹក​នេះ​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ជា​ចំណុច​ប្រភព​ទឹក​ចេញ​ធម្មជាតិ​ដែល​ហូរ​ពី​កើត​ទៅ​លិច​ចាក់​ទៅ​តំបន់​ទឹក​ឆា។ ដោយ​សារ​តែ​តំបន់​នេះ​ជា​ចំណុច​ទឹក​ចេញ ដូច្នេះ​គេ​ក៏​ហៅ​តំបន់​នេះ​ថា ក្បាល​ទឹក​ៗ តែ​​ម្ដង​ទៅ។

កាល​ពី​ដើម​មក​ហើយ អ្នក​ផង​ដែល​និយម​ហែល​ទឹក​លេង តែង​តែ​ទៅ​លេង​ទឹក​នៅ​តំបន់​ទឹក​ឆា នៅ​វេលា​ចូល​ឆ្នាំ ឬ​បុណ្យ​ប្រពៃណី​ផ្សេងៗ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​ឆា​នេះ​ជា​អាង​ទឹក​ដែល​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ (បារាយណ៍) ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​ទទួល​បាន​ការ​ជួល​ជុល​ច្រើន​លើក​ច្រើន​សា​ផង​ដែរ ដែល​ចុង​ក្រោយ​នេះ​មាន​ការ​ធ្វើ និង​លើក​ជើង​ទំនប់​ពី​ស៊ីម៉ង់​តែ​ម្ដង។ ប្រភព​ពី kampongchamprovince

kbal Teok

Read More

ប្រាសាទ​ព្រៃ​ប្រាសាទ

ប្រាសាទ​ព្រៃ​ប្រាសាទ

ប្រាសាទ​ព្រៃប្រាសាទ​ គឺ​តូច និង​មិន​មាន​អ្នក​ទៅ​ទស្សនា​ទេ ដោយ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ព្រៃ ជិត​នាគ​ព័ន្ធ។ សព្វថ្ងៃ ប្រាសាទ​នេះ​មាន​បន្សល់​ទុក​នូវ​គោបុ​រៈមួយ ជា​ប៉ម និង​សាល​ធំ ហើយ​និង​កេរ​ដំណែល​នៃ​បណ្ណា​ល័យ​មួយ និង​ជញ្ជាំង​ព័ទ្ធ​ជុំវិញ។ នៅ​ទី​នោះ​ក៏​មាន​រូប​អប្សរា​ខ្លះ និង​ចម្លាក់​ធ្នឹម​ផង​ដែរ។ វា​ជា​កន្លែង​ដែល​ស្ងប់​ស្ងាត់ ក្សេមក្សាន្ត​បំផុត។

ប្រាសាទនេះ ត្រូវ​បាន​កសាង់​ឡើង​នៅ​ក្នុង​ ចុង​សតវត្ស​ទី​១២​និង​ដើម​សតវត្ស​ទី​១៣ ដោយ​ព្រះ​មហាក្សត្រ ព្រះ​បាទជ័យវរ្ម័ន​ទី​៧ តាម​​រចនា​ប័ទ្ម បាយ័ន។ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍
prasat_prei

Read More