Posts by Bunly

វិមានឯករាជ្យ

វិមានឯករាជ្យ

វិមាន​ឯករាជ្យ​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ក្រោយ​ពេល​សង្រ្គាម​បាន​បញ្ចប់​នៅ​កម្ពុជា និង​ដើម្បី​បា្ររព្ធ​នូវ​សេរីភាព​ និង​ឯក​រាជ្យ​រួច​ពី​ការ​គ្រប់​គ្រង​របស់​បរទេស វិមាន​នេះ​ឈរ​យ៉ាង​ខ្ពស់​ត្រដែត​នៅ​ផ្លូវ​ខ្វែង​នៃ​មហាវិថី​នរោត្តម និង​រុក្ខវិថី​សីហនុ នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី។

វិមានឯករាជ្យ​ត្រូវ​បាន​គូរ​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​សម័យ​ទំនើប​ដ៏​ចំណាន​គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែល​មាន​រាង​ដូចជា​ចេតីយ​រូប​ផ្កា​ឈូក ស្រដៀង​ទៅ​នឹង​បា្រសាទ​អង្គរវត្ត​របស់​ខ្មែរ​ដ៏​អស្ចារ្យ​និង​តំបន់​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដទៃ​ទៀត។ បា្រសាទ​នេះ​មាន​បាំ្រថ្នាក់​ដែល​រំលេច​ទៅ​ដោយ​នាគ​១០០ ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ថ្ងៃ​រសៀល ជា​ពេល​ដែល​ព្រះអាទិត្យ​អស្តង្គត​ចោល​នូវ​ស្រមោល​មក​លើ​រូប​ចម្លាក់ ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចាក់​ស្រេះ​នៃ​រចនា​បថ និង​ធ្វើ​ឲ្យ​វិមាន​ឯករាជ្យ​ទាំង​មូល​ភ្លឺ​ចិញ្ចែង​ចិញ្ចាំង។
Indenpendent
កម្ពុជា​បា្ររព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ។ វិមាន​ឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​បំផុត​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ក្លាយ​ជា​កន្លែង​បា្ររព្ធ​ពិធី នៅ​ពេល​ដែល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី ទ្រង់​ដឹក​នាំ​បា្ររព្ធ​ពិធី​ដ៏​មហោ​ឡារឹក​ប្រចាំ​ឆ្នាំ ដោយ​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​វិមាន​ពី​មុខ​ក្រុម​មន្រ្តី អ្នក​មុខ​អ្នកការ​ក្នុង​ជួរ​រដ្ឋាភិបាល ផ្នែក​ឯកជន និង​សាធារណ​ជន​ជា​ច្រើន​អ្នក​ទៀត។
សួន​ច្បារ​ដែល​នៅ​ជុំវិញ​វិមាន​ឯករាជ្យ​ជា​កន្លែង​ដែល​ទាក់​ទាញ​មួយ​ផង​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​ចូល​ចិត្ត​នាំ​គ្នា​ទៅ​កម្សាន្ត​លេង​នៅ​ទី​នោះ​ជា​ពិសេស​នៅ​ពេល​ល្ងាច ដោយ​ពួកគេ​រាំ​និង​រត់​ហាត់​បា្រណ​ជា​ដើម៕ ប្រភព​ពី​គេហទំព័រ​ក្រសួង​ទេសចរណ៍

Read More

ប្រាសាទ​បី

ប្រាសាទ​បី

ប្រាសាទ​បី កសាងឡើង​នៅ​សតវត្សរ៍​ទី​១០ ដោយ​ព្រះមហា​ក្សត្រ ព្រះ​បាទ យ​សោ​វរ្ម័នទី​១ តាម​រចនាប័ទ្ម បាខែង។

ប្រាសាទនេះជា​ជួរ​ប៉ម​ប្រាសាទ​កសាង​ពី​ឥដ្ឋ​ចំនួន​បី ​ដែល​នៅ​ចន្លោះ​ប្រាសាទ​បក្សី​ចាំក្រុង និង​គូ​ទឹក​អង្គរធំ​នៅ​ជិត​ក្លោង​ទ្វារ​ធំ​ខាង​ត្បូង។ ប្រាសាទ​កណ្ដាល​មាន​កម្ពស់​១០​ម៉ែត្រ តែ​ការ​កសាង​មិន​បាន​បញ្ចប់​ឡើយ។ មាន​ចម្លាក់​លើ​ធ្នឹម​មួយ​ចំនួន​នៅ​សេស​សល់​នៅ​ឡើយ។ ប្រាសាទ​បី​មាន​ន័យ​ថា ប៉ម​ប្រាសាទ​ចំនួន​បី និង​មាន​ទេសភាព​ស្រស់ស្អាត​បំផុត​នៅ​ពល​ព្រឹក៕ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍
prasat_bei

Read More

ការ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ស្រុក​បារាយណ៍​

ការ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ស្រុក​បារាយណ៍​

ក្នុង​ខេត្ត​កំពង់ធំ ភ្ញៀវ​ទេសចរ​អាច​រីក​រាយ​នឹង​រសជាតិ​ពិត​នៃ​ជីវិត​ក្នុង​ជន​បទ​ប្រទេស​កម្ពុជា។ បទ​ពិសោធ​ទេស​ចរណ៍​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​ជា​កម្មវិធី​សហគមន៍​តែមួយគត់​ដែល​បង្ហាញ​ចំណុច​ពិសេស​ៗ​​នៃ​ជីវិត​តាម​ភូមិ​ស្រុក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។
ភ្ញៀវ​ទេសចរ​អាច​នឹង​ទស្សនា​ជនជាតិ​ភាគតិច ជិះ​រទេះគោ មើល​កសិករ​ឡើង​ត្នោត​ជាមួយ​នឹង​ល្បឿន និង​ភាព​រហ័ស​រហួន រៀន​ពី​ការ​ត្បាញ​សូត្រ និង​រីក​រាយ​ជា​មួយ​ការ​សម្ដែង​រាំ​បែប​ប្រពៃណី។ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍

home_stay

Read More

ប្រាសាទ​យាយពៅ

ប្រាសាទ​យាយពៅ

ប្រាសាទ​យាយ​ពៅ មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ទន្លេបាទី ចំពី​ក្រោយ​ព្រះវិហារ និង​មាន​ចម្ងាយ​១០០ម​ពីប្រាសាទ​តាព្រហ្ម។ ប្រាសាទនេះ​មាន​រាង​ជា​ការេ​បួន​ជ្រុង ៧មx៧ម បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ហើយ​ប្រាសាទ​កសាង​អំពី​ថ្មភក់​ក្នុង​សតវត្ស​ទី១២​ផង​ដែរ។ ក្រៅពី​ប្រាសាទ​បុរាណ​នេះ គឺនៅ​មាន​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​កសាង​ក្នុង​ឆ្នាំ​១៥៧៦ ដែល​គេតែង​បាន​ស្គាល់​ថា វត្ត​ទន្លេ​បាទី គឺជា​កន្លែង​សក្ការៈ​របស់​ពុទ្ធសាស​និកជន​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

លើសពី​នេះទៅ​ទៀត គេ​សង្កេត​ឃើញ​ដំណាក់​ចាស់​ដែល​នៅ​ជាប់​មាត់​ទន្លេ​បាទី ដែល​មាន​ចម្ងាយ ២០០ម​ពី​ប្រាសាទ ហើយ​បច្ចុប្បន្ននេះ​ជា​កន្លែង​ស្នាក់​របស់​ក្រុម​ហ៊ុនBati Tourism Office ដែល​ទទួល​ខុសត្រូវ​ក្នុង​តំបន់​រមណីយដ្ឋាន​នេះ មាន​ផ្ទៃដី៩.៣ហិកតា។

ទីនេះ​ក៏មាន​បឹង​ធម្មជាតិ​បណ្តោយ ៧០០០ម ទទឹង ១០០០ម ទៅ​១៥០០ម នៅ​រដូវវស្សា​មាន​កម្ពស់​ទឹក​ពី​៣ម ទៅ​៤ម​និង​នៅ​រដូវ​ប្រាំង​ពី ១ម ទៅ ២.៥ម ផង​ដែរ។ ប្រភព​ពី​ប្លុក​ phkhmer
Yay Pao 5

Read More

ប្រាសាទ​ភិមាន​អាកាស

ប្រាសាទ​ភិមាន​អាកាស

ប្រាសាទ​ភិមាន​អាកាស កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១០-​ដើម​សតវត្សរ៍​ទី​១១ ដោយ​ព្រះមហា​ក្សត្រ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៥ តាម​រចនាប័ទ្ម ឃ្លាំង។

ប្រាសាទនេះ ជា​ប្រាសាទ​កសាង​ពី​ថ្មបាយ​ក្រៀម និង​ថ្មភក់​គួរ​អោយ​ចាប់​អារម្មណ៍។ កង្វះ​ចម្លាក់​ដែល​នោះ​សេស​សល់​ពិត​ជា​មិន​គួរ​អោយ​ចាប់​អារម្មណ៍​ផ្នែក​សិល្បៈ​ឡើយ។ ប៉ុន្តែ​ប្រាសាទ​ដែល​ខ្នាត​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​បរិវេណ​អង្គរធំ ផ្ដល់​ជូន​នូវ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​បើ​មើល​ពី​លើ​កំពូល។
phimeanakas
ជណ្ដើរ​ខាង​លិច (ខាង​ក្រោយ) ជា​ជណ្ដើរ​ងាយ​ស្រួល​ចុះ​ជាង​គេ។ ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះរាជ​វាំង​បុរាណ ប្រាសាទ​ភិមាន​អាកាស​បាន​ប្រើ​ប្រាស់​ជា​ប្រាសាទ​របស់​ព្រះ​មហាក្សត្រ។ តាម​រយៈ​រឿង​ព្រេង ​គឺ​ថា​មាន​ប៉ម​មាស​បាន​អភិសេក​ប្រាសាទ និង​មាន​សត្វ​នា​គ​រស់​នៅ ដែល​អាច​ប្រែ​កាឡា​ខ្លួន​ជា​ស្ត្រី​ម្នាក់។ ព្រះ​មហាក្សត្រ​អង្គរ​ត្រូវ​តែ​ទៅ​រួម​មេត្រី​ជា​មួយ​នាគ​នោះ​ជា​រៀង​រាល់​យប់ ខ្លាច​ក្រែង​មាន​គ្រោះ​អាក្រក់​កើត​មាន​លើ​ទ្រង់ ​ឬ​អាណា​ចក្រ​ទាំង​មូល៕ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍

Read More